ក៏ដូចជាឆ្នាំមុនដែរ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុក វរ៉ា នាយកប្រតបត្តិក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ធីមេឌា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការជំនាញ របស់ សហគមន៍សារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ បានដឹកនាំក្រុមការងារចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់ សហគមន៍សារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ តាមប្រព័ន្ធអនឡាញ តបតាមការអញ្ជើញនិងរៀបចំឡើងដោយ ក្រុមហ៊ុន China International Television Corporation និងបានឧបត្ថម្ភដោយក្រុមហ៊ុន China Media Group។
កិច្ចប្រជុំនេះមានការចូលរួមជាអធិបតីដោយ
ឯកឧត្តម ស៊ូ លីន អនុរដ្ឋមន្រ្តីឃោសនាការនៃគណកម្មាការ មជ្ឈឹមបក្សកុម្មុយនីស្តចិននិងជានាយកខុទ្ទការល័យរបស់ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន, ព្រមទាំង ឯកឧត្តម សេន ហៃសុង
អនុរដ្ឋមន្រ្តីឃោសនាការនៃគណកម្មាការមជ្ឈឹមបក្សកុម្មុយនីស្តចិននិងជាប្រធានក្រុមហ៊ុន
China Media Group និងមានការចូលរួមពីអ្នកតំណាងជាង១៥០រូប
មកពីស្ថាប័នសារព័ត៌មានប្រមាណ៨០ស្ថាប័ន មកពីជាង៤០ប្រទេសនិងតំបន់។
ប្រធានបទឆ្នាំនេះ
ផ្តោតលើកិច្ចការរួម០៣ចំណុចមានដូចជា (១) រួមគ្នាបង្កើតនិងអនុវត្តគំនិតនវានុវត(២)ការធ្វើសមាហរណកម្មដោយភាពស្មោះត្រង់
(៣)ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកតាមរយៈវប្បធម៌ផ្លាស់ប្តូរជាប្រពៃណី។
ឯកឧត្តម ស៊ូ លីន បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីបណ្តាភាគីទាំងអស់
ក្នុងអំឡុងពេល០៨ឆ្នាំកន្លងមកនេះថា គំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”
បានផ្លាស់ប្តូរពីទស្សនៈទៅជាការអនុវត្ត តាម
រយៈផែនការមេជាក់ស្តែង ហើយបានប្រែក្លាយទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិធំជាងគេលើសកលលោក
ដើម្បីពង្រឹងការយល់ដឹងអំពីគ្នាទៅវិញទៅមក
និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
និងចូលរួមលើកស្ទួយឧត្តមភាពនិងការអភិវឌ្ឍឧស្សាហកម្មសារព័ត៌មាន ផលិតកម្មភាពយន្ត
កម្មវិធីទូរទស្សន៍ និងផ្សព្វផ្សាយសោតទស្សន៍។
ដោយឡែក ឯកឧត្តម
សេន ហៃសុង បានចូលរួមប្រកាសបើកពិធីសម្ភោធស្នាដៃឯកផលិតកម្មឆ្នើម
ហើយបានប្រកាសលទ្ធផលនៃការវាយតំលៃស្នាដៃឯកផលិតកម្មឆ្នើម “ខ្សែបូមាស”
ប្រចាំឆ្នាំ២០២១។ ឯកឧត្តមបានប្រគល់ពានរង្វាន់ដល់អ្នកឈ្នះស្នាដៃឯកផលិតកម្មឆ្នើមនិងពានរង្វាន់ឆ្នើមហើយបានប្រកាសចាប់ផ្តើមបើកពិធីផ្សព្វផ្សាយ “កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកសម្រាប់ឆ្នាំ២០២២”
ផងដែរ។
ដើម្បីឆ្លើយតបទៅនឹងប្រធានបទខាងលើ លោក អ៊ុក វរ៉ា
បានថ្លែងសន្ទរកថាគន្លឹះនិងបង្ហាញពីតួនាទីនិងសកម្មភាពរបស់ក្រុមហ៊ុន ក្នុងការចូលរួមផលិតកម្មវិធីទូរទស្សន៍និងផ្សព្វផ្សាយ ខ្លឹមសារពាក់ព័ន្ធនឹងវិធានការបង្កាទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំង
ដកស្រង់បទពិសោធន៍វិធានការការពារជោគជ័យនានាពី បណ្តាប្រទេសជឿនលឿន។ លោកក៏បានលើកឡើងពីការពង្រឹងចំណេះដឹងនិងស្មារតីដល់សាធារណជន
អំពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំង និងប្រសិទិ្ធភាពថ្នាំវ៉ាក់សាំង ដែលបានផលិត
ដោយបណ្តាប្រទេសជឿនលឿន។
ជាងនេះទៅទៀត លោក អ៊ុក វរ៉ា បានវាយតំលៃខ្ពស់ដល់តួនាទីរបស់ប្រទេសចិន
ក្នុងយន្តការអាស៊ាន-ចិន និងយន្តការទ្វារភាគី កម្ពុជា-ចិន ដើម្បីធានា និរន្តរភាព
ស្ថេរភាព ការអភិវឌ្ឍ ក្នុងតំបន់ ក៏ដូចជាផ្តល់ឱកាស ជាច្រើនដល់កម្ពុជា។ ដោយក្នុងនោះ
លោក បានបន្ថែមថា
ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ
ដើម្បីបម្រើដល់ការតភ្ជាប់កម្ពុជាក្នុងតំបន់
និងប្រទេសជាសមាជិកផ្លូវមួយខ្សែក្រវ៉ាត់មួយជាមួយកម្ពុជាវិញ។
លើសពីនេះទៅទៀត លោក អ៊ុក វរ៉ា បានថ្លែងអំណរគុណ ដល់
ក្រុមហ៊ុន China
Media Group និងសមាជិក “សហគមន៍សារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរមាតិការផ្សាយ
ជាទៀងទាត់ ដែលនេះជាឥរិយាបទ នាំឱ្យសមាជិក”សហគមន៍សាព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ”
ស្គាល់គ្នាកាន់តែច្បាស់ ក៏ដូចជានាំឱ្យទស្សនិកជនទូទៅ បានស្វែងយល់អំពី វឌ្ឍនភាព
អរិយធម៌ វប្បធម៌ ពីប្រទេសសមាជិកមួយទៅប្រទេសសមាជិកមួយផ្សេងទៀត ព្រមទាំងចូលរួមទប់ស្កាត់
ព័ត៌មានក្លែងក្លាយនិងការឃោសនាអកុសល្យណាមួយ។
ចុងបញ្ចប់ លោក អ៊ុក វរ៉ា បានគូសបញ្ជាក់បន្ថែម
អំពីវឌ្ឍនភាពអំពីវិស័យផ្សព្វផ្សាយសោតទស្សន៍នៅប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងតំណាក់កាលនៃបង្កើតថ្នាលទូរទស្សន៍
ឌីជីថល ជាតិ តែមួយ ដែលនេះនឹងត្រូវដើរតួនាទីយ៉ាងសំខាន់លើការផ្សព្វផ្សាយព័ត៌មានតាមច្រកតែមួយ។
ក្រៅពីនេះ ថ្នាលទូរទស្សន៍ ឌីជីថល ជាតិ តែមួយនេះ កំពុងត្រៀមខ្លួនដើម្បីផ្តិតយកព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣ ដែលកម្ពុជាជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ខាងមុខ។
ឆ្លៀតឱកាសនេះ
លោក អ៊ុក វរ៉ា សូមអញ្ជើញ សមាជិកសហគមន៍សារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ
ចូលរួមផ្តិតយកនិងផ្សព្វផ្សាយព្រឹត្តិការណ៍ទាំងនេះ
ព្រមទាំងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា៖