រាជធានីភ្នំពេញ ៖ រដ្ឋសភានៅព្រឹកថ្ងៃទី២៦ ខែមីនា បានបើកសម័យប្រជុំពេញអង្គសភាតាមនីតិ កាលទី៦ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សាងសង់រោងចក្រផលិត អគ្គិសនីសំខាន់ចំនួន៣ ។ សម័យប្រជុំ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១០៧ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបី ។
រួមមាន ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ៊ិនវេសម៉ិនឯ.កសម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព៧០០មេហ្គាវ៉ាត់ខេត្តកោះកុង ។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ត្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត ។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាននៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គសនីដុតធ្យូងថ្មអានុភាព២៦៥មេហ្គាវ៉ាត់ខេត្តឧត្តរមានជ័យ៕