កិច្ចប្រជុំពិភាក្សា “ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩”
12th February 2020, 11:29 am

ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១:៣ ០ នាទីរសៀល នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន និងវត្តមានឯកឧត្តម ឧកញ៉ា លោក លោកស្រី សហប្រធានក្រុមការងារ និងអនុសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន និងមានការចូលរួមពីសំណាក់សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ និងការធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តីរាយការណ៍សកម្មភាពវឌ្ឍនភាពនៃក្រុមការងារ ទាំង ១៣ ជូនអង្គប្រជុំ តាមក្រុមការងារនីមួយៗ ក៏ដូចជាដាក់ទិសដៅសកម្មភាពជូនក្រុមការងារទាំង ១៣ គឺក្រុមការងារទាំង១៣ ត្រូវរៀបចំ នឹងផ្តល់របាយការណ៍លទ្ធផលមកសភាពាណិជ្ជកម្មកម្ពុជា ដែលជាលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន ដើម្បីបញ្ជូនរបាយការណ៍លទ្ធផល និងបញ្ហាផ្សេងៗរបស់ផ្នែកឯកជន ទៅផ្នែករដ្ឋាភិបាលជាដៃគូ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខដឹកនាំរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដើម្បីផ្តល់អនុសាសន៍ និងពិនិត្យសម្រេចដោះស្រាយជូនដល់ផ្នែកឯកជន ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។



អត្ថបទទាក់ទង