ភ្នំពេញ១៥មករា២០២០៖ នាយកប្រតិបត្តិក្រុមហ៊ុនឌីជីថលស្កាយ
លោក អ៊ុក វរ៉ា បានដឹកនាំបុគ្គលិកក្រោមឱវាទចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មានកម្ពុជាលើកទី៤
នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំកោះពេជ្រ។ ក្រុមហ៊ុនឌីជីថលស្កាយ
បានស្តាប់ដោយយកចិត្តទុកដាក់និងគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ដែលបានលើកឡើងទាំងប្រាំពីរចំណុច
និងពាក្យស្លោក “អ្នកសារព័ត៌មានកុំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត” ១)
អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត
២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា
៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ៤)
អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម
និងអំពើពុករលួយផ្សេងៗ ៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ
៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡូក (Analog
system) ទៅកាន់ប្រព័ន្ធឌីជីថល(Digital
system) ៧)ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្ស
បន្ថែមទៀតក្នុងវិស័យព័ត៌មាន។
ក្រុមហ៊ុនឌីជីថលស្កាយ សូមប្តេជ្ញាគោរពនិងអនុវត្តតាមអនុសាសន៍របស់សម្តេចទាំងស្រុង ជាពិសេសក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡូក (Analog system) គ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ទៅកាន់ប្រព័ន្ធឌីជីថល(Digital system)។