នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាការងារជាមួយ មេដឹកនាំនៃប្រទេសជាមិត្តជិត...
15th November 2017, 9:47 am

(ភ្នំពេញ)៖ មុនពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ចាប់ផ្តើមដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​នោះ នៅរសៀលថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបពិភាក្សាការងារជាមួយមេដឹកនាំ មកពីប្រទេសជិតខាងចំនួន៣ របស់កម្ពុជា នៅវិមានសន្តិភាព។

មេដឹកនាំដែលនឹង​ជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃពុធនេះរួមមាន៖

១៖ ​នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ សម្តេចនឹងអញ្ជើញពិសារបាយការងារ ជាមួយនាយករដ្ឋមន្ត្រី ​នៃប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)

២៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល សម្តេចតេជោ នឹងជួបពិភាក្សាការងារ ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃប្រទេសថៃ

៣៖ នៅវេលាម៉ោង១៤៖៤០នាទីរសៀល សម្តេចតេជោ ហ៊ុន​ សែន នឹងជួបជាមួយអនុប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា លោក Myint Swe។

សូមជម្រាបថា ប្រទេស​កម្ពុជានឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គចំនួន៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សា លើបញ្ហាសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់។

កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារៈសំខាន់ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើង សុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍ នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

OneTV Promotion

OneTV Promotion

អត្ថបទទាក់ទង
កាន់តែទូលំទូលាយអ្នកប្រើប្រាស់ប្រព័ន្ធថាសក្រហម ស្កាយវ័ន អាចទស្សនាទូរទស្សន៍ព័ត៌មាន Fresh News...
សូមជូនពរ សិរីសួស្ដី សុភមង្គល វិបុលសុខ គ្រប់ប្រការ កើតមានដល់ ដៃគូពាណិជ្ជកម្ម អាជីវករ ...
ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ក្រុមហ៊ុន ទូរទស្សន៍ វ័នធីវី ផ្តល់ជូននូវកម្មវិធី...
ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ក្រុមហ៊ុន ថាសក្រហម ស្កាយវ័នធីវី ផ្តល់ជូននូវកម្មវិធី...