ព្រឹត្តិការណ៍ពិសេស ប្តូរមកប្រើថាសក្រហម ស្កាយវ័នធីវី
1st June 2018, 6:22 pm

      នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរទស្សន័ផ្កាយរណប ស្កាយវ័នធីវី និងទូរទស្សន៍ឌីជីថល វ័នធីវី បានបង្កើតនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាងរៀងរាល់ខែ ជូនដល់អតិថិជនទិញថ្មី អតិថិជនកំពុងប្រើប្រាស់ និងភ្នាក់ងារតម្លើង ដែលកម្មវិធីនេះមានឈ្មោះថា ប្តូរមកប្រើប្រាស់ ថាសក្រហមស្កាយវ័នធីវី។

      ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយយ៉ាងធំទូរលាយតាមរយៈការហែរក្បួនរថយន្តទូរទាំងរាជធានីភ្នំពេញ និងស្ប៉តពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ វ័នធីវី សប្បាយ បណ្តាញទូរទស្សន៍ ស៊ីបីអេស ប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស ប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន ប៉ុស្តិ៍ទូរទស្សន៍ ថោន ប៉ុស្តិ៍ទូរទស្សន៍ អិនធីវី និងតាមបណ្តាញសង្គមរបស់ខ្លួន ដើម្បីជូនដំណិងដល់បណ្តាលអតិថិជនទិញថ្មី អតិថិជនកំពុងប្រើប្រាស់ និងភ្នាក់ងារតម្លើង របស់ក្រុមហ៊ុនទូរទស្សន៍ផ្កាយរណប ស្កាយវ័នធីវី និងទូរទស្សន៍ឌីជីថល វ័នធីវី មានទីតាំងនៅផ្ទះលេខ ៧អា ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធាន៏ភ្នំពេញ ជាប់គ្លីនិករ៉ាក់។

      សម្រាប់កម្មវិធី ប្តូរមកប្រើប្រាស់ ថាសក្រហម ស្កាយវ័នធីវី និងធ្វើការចាប់រង្វាន់ជារៀងរាល់ខែ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន រៀងរាល់ថ្ងៃទី០៣ នៅខែបន្ទាប់ ដែលសរុបទឹកប្រាក់ ២៥,០០០,០០០ រៀល រង្វាន់រួមមាន៖

រង្វាន់សម្រាប់អតិថិជនកំពុងប្រើប្រាស់ និងទិញថ្មី
-ឈ្នះប្រាក់លាន ជារៀងរាល់ខែ
-រក្សាទំនាក់ទំនងជានិច្ច
រង្វាន់សម្រាប់ភ្នាក់ងារតម្លើង
-ឈ្នះម៉ូតូ Yamaha Janus ១រង្វាន់ រៀងរាល់ខែ
-ឈ្នះឧបករណ៍រាវរកសញ្ញាទូរទស្សន៍ ១០រង្វាន់ រៀងរាល់ខែ

 

 

      ព័ត៌មានលម្អិត៖ 023 999 897 / 1800 200 800 |Facebook: OneTV Cambodia/Sky OneTV | Website: www.digitalsky.com.kh




អត្ថបទទាក់ទង